ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លើវិសយ័សិក្សាអប់រំ ក្នុងការជួយផ្តល់ថវិកាអាហារូបករណ៍សិស្សក្រីក្រគ្រប់បណ្តារាជធានីខេត្ត ក្នុងឆ្នាំសិក្សា២០២២-២០២៣ លើកទី២ដែលស្ថិតនៅក្នុងអនុវិទ្យាលយ័ គោកបញ្ជាន់
គេហទំព័រ DSBT (www.dsbtpost.news) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លើវិសយ័សិក្សាអប់រំ ក្នុងការជួយផ្តល់ថវិកាអាហារូបករណ៍សិស្សក្រីក្រគ្រប់បណ្តារាជធានីខេត្ត ក្នុងឆ្នាំសិក្សា២០២២-២០២៣ លើកទី២ដែលស្ថិតនៅក្នុងអនុវិទ្យាលយ័ គោកបញ្ជាន់

ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លើវិសយ័សិក្សាអប់រំ ក្នុងការជួយផ្តល់ថវិកាអាហារូបករណ៍សិស្សក្រីក្រគ្រប់បណ្តារាជធានីខេត្ត ក្នុងឆ្នាំសិក្សា២០២២-២០២៣ លើកទី២ដែលស្ថិតនៅក្នុងអនុវិទ្យាលយ័ គោកបញ្ជាន់ នាព្រឹកថ្ងៃព្រហស្បត្តិ៍ទី១៣ខែកក្កដាឆ្នាំ២០២៣ ភ្នំពេញ៖ លោក ពេជ្រ សារ៉ុម ប្រធានការិយាលយ័អប់រំខណ្ឌពោធិ៍សែនជយ័ លោក គឹម ប៊ុនធី នាយកសាលាអនុវិទ្យាលយ័ គោកបញ្ជាន់ លោកនាយករង ប្រាក់ សុវត្ថិ លោក ម៉ម ទុំ ក្រុមប្រឹក្សាសង្កាត់ចោមចៅទី២ លោក យិន ពិសិដ្ឋ មេភូមិត្រពាំងថ្លឹង៣ ព្រមទាំងលោកគ្រូ នាក់គ្រូ មាតាបិតាសិស្ស បានអញ្ជើញបានកម្មវិធី ចែកអាហាររូបករណ៍ដល់សិស្សក្រីក្រ ដែលមានចំនួនប្រមាណ៦០នាក់។ លោក គឹម ប៊ុនធី ក៏បានមានប្រសាសន៍សំណេះសំណាលអប់រំណែនាំដល់ប្អូនៗសិស្សានុសិស្សមានដូចជា -ថវិការបស់រាជរដ្ឋាភិបាលដែលបានជួយដល់ប្អូនៗគឺចង់ប្អូនៗខិតខំប្រឹងរៀនសូត្រគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់សាលានិងលោកគ្រូនាក់គ្រូ -ហាមដាច់ខាតការអវត្តមានដែលមាតាបិតារបស់ប្អូនៗ លោកមិនដឹង -បើមានបញ្ហាអ្វីត្រូវរាយការណ៍ជូនដំណឹងដល់លោកគ្រូ នាក់គ្រូ ដើម្បីអោយលោកមានវិធានការជួយជាបន្ទាន់ -ជាពិសេសចំពោះប្អូនៗដែលគ្រប់អាយុ ត្រូវទៅបោះឆ្នោតសុំប្អូនៗចូលរួមអញ្ជើញបោះឆ្នោតអោយបានគ្រប់ៗ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៣ កក្កដា ខាងមុខនេះ។ដើម្បីអោយប្រទេសជាតិយើងមានការអភិវឌ្ឍន៍ជឿនលឿនបន្ថែមទៅមុខជារៀងរហូត។ -ក្នុងនាមរូបលោកផ្ទាល់ បានខិតខំរៀបចំប្រពន្ធ័ទឹកស្អាត ទុកសំរាប់អោយប្អូនមកទទួលទាន ដើម្បីកាត់បន្តការចំណាយរបស់ប្អូនៗ និងជាពិសេសសុំ អំពាវនាវដល់ ប្អូនៗចូលរួមក្នុងការថែរក្សាការពារអនាមយ័ បរិស្ថាន សំរាមក្នុងសាលាយើង ដើម្បីអោយមានភាពស្រស់បំព្រងកើនឡើងមួយកំរិតទៀត។
Previous Post Next Post