នៅក្នុងរយៈពេល៥ឆ្នាំនេះ តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកោះកុង បានធ្វើឱ្យឃុំជ្រោយប្រស់ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានជាអាទិ៍ ផ្លូវក្រាលកៅស៊ូ ផ្លូវក្រាលក្រួសក្រហម ទំនប់ស្ទាក់ទឹកសាបនិងទឹកប្រៃ តំបន់ប្រវត្តិសាស្រ្តយោធា និងកំពង់ផែនេសាទ បានធ្វើឱ្យតំបន់នេះមានការប្រែប្រួលមុខមាត់ថ្មីគួរជាទីមោទនៈ