សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យអភិបាលរាជធានីបញ្ចេញរថយន្តក្រុងជាង៣០០ គ្រឿង សម្រាប់ដឹកកម្មករទៅបោះឆ្នោត"
គេហទំព័រ DSBT (www.dsbtpost.news) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យអភិបាលរាជធានីបញ្ចេញរថយន្តក្រុងជាង៣០០ គ្រឿង សម្រាប់ដឹកកម្មករទៅបោះឆ្នោត"

ភ្នំពេញៈសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឲ្យអភិបាលរាជ ធានីភ្នំពេញបញ្ចេញរថយន្តក្រុងប្រ មាណជាង ៣០០គ្រឿងដើម្បីដឹកជ ញ្ជូនកម្មករ-កម្មការនីទៅតាមបណ្ដាខេត្តនានាដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី ៧ ការណែនាំរបស់សម្តេចធ្វើឡើងតា មរយៈសារជាសំឡេងនៅល្ងាចថ្ងៃទី ១១ ខែកក្កដា ២០២៣ ។

សម្ដេចតេជោ ហ៊ុន សែន បានលើក ឡើងថារាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យកម្មករ-កម្មការិនីបានឈប់សម្រាក រយៈពេល៣ថ្ងៃដើម្បីទៅចូលរួមការ បបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ ដោយមើលឃើញអំពីស្ថានភាពនៃមធ្យោបាយធ្វើដំណើរអាចនឹងមាន ការខ្វះខាតនិងខ្លាចក្រែងមានការដំ ឡើងថ្លៃឈ្នួលរថយន្តជាពិសេសដើ ម្បីសម្រួលដល់ការលំបាករបស់កម្ម ករ-កម្មការនី សម្ដេចបានណែនាំដល់អភិបាលរាជធានីភ្នំពេញបញ្ចេញរថ យន្តក្រុងពី ៣០០ ទៅ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ-កម្មការនីទៅបោះឆ្នោតនៅតាមបណ្ដាខេត្តនានា។
សម្ដេចតេជោបានបន្តថា ការដឹកជញ្ជូននេះធ្វើឡើងដោយគ្មានការរើសអើងគណបក្សនយោបាយណាមួយទេដូច្នេះមិនមែនជាការទិញដូរសន្លឹកឆ្នោតនោះឡើយយើងដឹកគ្រប់និន្នាការនយោបាយហើយយើងក៏មិនដឹងថាតើអ្នកណានឹងត្រូវបោះ ឆ្នោតឲ្យអ្នកណានោះឡើយយើងដឹកដោយគ្មានការើសអើងនោះទេដូច្នេះវាមិនមែនជាការសូកប៉ាន់សម្រាប់ដោះដូរជាមួយនឹងសន្លឹកឆ្នោតនោះទេ។

សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យ មានការរៀបចំផែនការដឹកជញ្ជូនកម្ម ករ-កម្មការនី នៅតាមបណ្ដាញខេត្តឱ្យបានច្បាស់លាស់៕
Previous Post Next Post