រដ្ឋមន្រ្តីដែនដីថ្មី ជំរុញបង្កើតរោងចក្រនៅតំបន់រុនតាឯក ពិសេសបណ្តុះជំនាញអាចបម្រើការងារនៅព្រលានថ្មី
គេហទំព័រ DSBT (www.dsbtpost.news) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តីដែនដីថ្មី ជំរុញបង្កើតរោងចក្រនៅតំបន់រុនតាឯក ពិសេសបណ្តុះជំនាញអាចបម្រើការងារនៅព្រលានថ្មី



រដ្ឋមន្រ្តីដែនដីថ្មី ជំរុញបង្កើតរោងចក្រនៅតំបន់រុនតាឯក ពិសេសបណ្តុះជំនាញអាចបម្រើការងារនៅព្រលានថ្មី

 30/08/2023 25

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំដល់ក្រុមការងារត្រូវស្វែងរកដីធ្លីសម្រាប់បង្កើតជារោងចក្រ និងបណ្ដុះបណ្ដាលជំនាញផ្សេងៗ ជូនដល់ពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ។


នេះបើតាមការលើកឡើងរបស់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៣។


នាឱ្យកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារត្រូវតែស្វែងរកដីធ្លីសម្រាប់បង្កើតជារោងចក្រ និងសិប្បកម្មផលិតនូវផលិតផលនានារួមនឹងការបណ្ដុះបណ្ដាលជំនាញផ្សេងៗ ដើម្បីជួយដល់ពលរដ្ឋដែលរស់ក្នុងតំបន់អភិវឌ្ឍន៍ថ្មីនេះ អាចប្រកបរបរផ្សេងៗ និងបង្កើតអាជីវកម្ម សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។


លើសពីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាក្រុមការងារអន្តរក្រសួង នឹងពិនិត្យមើលបន្ថែមទៀតពីលទ្ធភាព និងស្នើឲ្យមានជាអាទិភាពពិសេសចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក អាចចូលបម្រើការងារនៅក្នុងអាកាសយានដ្ឋានដែលនឹងបើកដំណើរការថ្មីនាពេលខាងមុខផងដែរ។


ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមទៀតឲ្យមន្ត្រីជំនាញអន្តរក្រសួងពិនិត្យ និងដោះស្រាយ កុំឱ្យមានការលិចលង់នៅក្នុងរដូវវស្សា និងខ្វះខាតទឹកនៅក្នុងរដូវប្រាំង ទៅតាមសំណូមរបស់ប្រជាពលរដ្ឋផងដែរ។

Previous Post Next Post