ឯកឧត្តម នេត្រ ភក្រ្តារដ្ឋមន្ត្រីក្រសួងពត៌មាន អញ្ជើញ ជាអធិបតីពិធីបិទវគ្គសិក្សា ស្តីពី “ ភាព ជា អ្នកគ្រប់គ្រង និង ដឹកនាំ អង្គភាព សារព័ត៌មានដែល ” រៀបចំ ដោយ សមាគមន អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារពត៌មានកម្ពុជា។
ភ្នំពេញនារសៀលថ្ងៃទី17 ខែកញ្ញា ឆ្នាំ2023 ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៍មានបានអញ្ជើងមកបិទវគ្គសិក្សាស្ដីពីភាពជាអ្នកគ្រប់គ្រង នឹង ដឹកនាំអង្គភាពសារព័ត៌មានរៀបចំដោយសមាគម វិជ្ជាជីវអ្នកសារព័ត៌មានកម្ពុជា នឹង ក្រសួងបរិស្ថានធ្វេីនៅរាជបណ្ឌិតសភាកម្ពុជាឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និង វាយតម្លៃដ៏ខ្ពង់ខ្ពស់ចំពោះ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារពត៌មានកម្ពុជា ដែលយកចិត្តទុកដាក់គិតគូរដល់បងប្អូនសារព័ត៍មាន។
ដោយភាពជាអ្នកដឹកនាំដោយឥតគិតថ្លៃជូនដល់សិក្ខាកាមចំនួន381អ្នកដែលអញ្ជេីញមកតាមបណ្ដាលរាជធានី ខេត្ត។
ថ្លែងក្នុងឱកាសនេះផងដែរ ឯកឧត្ដម នេត្រ ភក្ត្រាក៏បានប្រាំផ្ញេីរដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីការចែករំលែករបស់វាគ្មិនក្នុងវគ្គសិក្សានេះទៅអនុវត្តក្នុងអង្គភាពរៀងៗខ្លួន។
នឹងចូលរួមបង្រឹងគុណភាពក្នុងការផ្សាយនៅកម្ពុជា ឯកឧត្តមបានបន្តទៀតថាសូមឲអ្នកសារព័ត៍មានទាងអស់គោរព វិជ្ជាជីវៈរបស់ខ្លួន គោរពសិទ្ធិបុគ្គលឯកជន គោរពច្បាប់រដ្ឋពិសេសច្បាប់ស្ដីអំពីរបរសារព័ត៌មាន។
វគ្គសិក្សាដែលមានរយៈពេលពីរថ្ងៃពេញក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាបានមានប្រសាសន៍ថានេះជាលេីកទី3ហេីយ វគ្គបណ្តុះបណ្តាលរបស់សមាគម(CGDS)តែងតែបានគិតគូរដល់បងប្អូនអ្នកសារព័ត៌មាននៅក្រមសិលធម៍វិជ្ជាជីវះរបស់ខ្លួនពីរបៀបគ្រប់គ្រង នឹងជាភាព អ្នកដឹងនាំរបស់អង្គភាព។