មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បាត់ដំបងបានដឹកនាំកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ កម្លាំងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ និងលោកវរសេនីយ៍ឯក ភើយ លំអង មេបញ្ជាការរង នាយសេនាធិការ បានសហការជាមួយអាជ្ញាធរដែនដី ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រក្រុងបាត់ដំបង បានចំនួន ០២សង្កាត់គឺសង្កាត់រតនៈ និងសង្កាត់ក្តុលដូនទាវ ដោយជួយជញ្ជូនសម្ភារៈប្រើប្រាស់ និងជួយសង្គ្រោះប្រជាពលរដ្ឋ បានចំនួន ១៤៧គ្រួសារ។
សូមបញ្ជាក់ថា ទឹកជន់ហូរឡើងខ្លាំងហួសពីការស្មាន តែទោះយ៉ាងណា លោកមេបញ្ជាការបានដឹកនាំកម្លាំង សហការជាមួយអាជ្ញាធរដែនដី ជួយសង្គ្រោះដោយដឹកជញ្ជូនពួកគាត់តាមទូកបានមកដល់ទីទួលសុវត្ថិភាពបានទាន់ពេលវេលាហើយក៏កំពុងព្យាយាមបន្តជួយសង្គ្រោះប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត នៅក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបងដែលរងគ្រោះដោយទឹកជំនន់៕