ខេត្តពោធិ៍សាត់៖ យប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣
ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្រ្តី និងកំលាំងប្រដាប់អាវុធ ចុះអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ ជាប់ជានិច្ច ពិនិត្យ និងបញ្ជាផ្ទាល់ការទប់ស្កាត់ជំនន់ទឹកភ្លៀង បានសហការជាមួយអាជ្ញាធរដែនដី ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រ បានចំនួន ០២ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។ ដោយជួយជញ្ជូនសម្ភារៈប្រើប្រាស់មួយចំនួនក្នុងការទប់ស្កាត់ជំនន់ទឹកភ្លៀង និងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងតំបន់ដែលមានការប៉ះពាល់ដោយទឹកលិចផងដែរ។ ។
សូមបញ្ជាក់ថា ទឹកជន់ហូរឡើងខ្លាំងហួសពីការស្មាន តែទោះយ៉ាងណា ឯកឧត្តមខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំង សហការជាមួយអាជ្ញាធរដែនដី ជួយសង្គ្រោះដោយដឹកជញ្ជូនពួកគាត់តាមទូកបានមកដល់ទីទួលសុវត្ថិភាពបានទាន់ពេលវេលាហើយក៏កំពុងព្យាយាមបន្តជួយសង្គ្រោះប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត នៅក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ដែលរងគ្រោះដោយទឹកជំនន់៕