ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ និងផែនការការពារសន្តិសុខ
គេហទំព័រ DSBT (www.dsbtpost.news) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ និងផែនការការពារសន្តិសុខ



ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំអង្គប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីកិច្ចការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន, ផែនការការពារសន្តិសុខជូនគណៈប្រតិភូយោធាក្រុងហូជីមិញ នៃយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ចុះបំពេញការងារនៅតាមបណ្ដាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ, ផែនការការពារសន្តិសុខជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង ពលទាហាននៃកងយោធពលខេមរភូមិន្ទ កំពុងឈរជើងតាមព្រំដែនទិសយោធភូមិភាគទី៤ និងទិសយោធភូមិភាគទី៥, ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំចង្អៀតសហគមន៍ចារកម្មអាស៊ាន(AIC Retreat) នៅខេត្តសៀមរាប, ការត្រៀមចូលរួមទូងស្គរ វាយត្រដោកដើម្បីអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយអង្គការ UNESCO នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត តាមសេចក្តីសម្រេច 45 COM 8B.8 ក្នុងសម័យប្រជុំលើកទី៤៥ របស់អង្កការយូណេស្កូ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៧:០០នាទីខាងមុខនេះ។


 កិច្ចប្រជុំនេះមានការចូលរួមពីលោក នាយសេនាធិការរង ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ នាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ និងបញ្ជូនរូបភាពតាមប្រពន្ធ video conference ទៅគ្រប់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី/ខេត្តទាំង២៥ និងសាលាកងរាជអាវុធហត្ថទាំង២ផងដែរ។





 

Previous Post Next Post