លោក ចេង ឌីណា អភិបាលនៃគណ:អភិបាលស្រុកខ្សាច់កណ្ដាលបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ
គេហទំព័រ DSBT (www.dsbtpost.news) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក ចេង ឌីណា អភិបាលនៃគណ:អភិបាលស្រុកខ្សាច់កណ្ដាលបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ


នាព្រឹកថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣

លោក ចេង ឌីណា អភិបាលនៃគណ:អភិបាល ស្រុកខ្សាច់កណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ គណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំខែកញ្ញាឆ្នាំ២០២៣។ 




កិច្ចប្រជុំនេះ មានគោលដៅ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ស្របតាមការវិវឌ្ឍរបស់សង្គមជាតិ សភាពការណ៍សន្តិសុខជាតិ អន្តរជាតិ ការវិវឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថល ព្រមទាំងការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការបម្រើសេវាសាធារណ: ជូនដល់ប្រជាពលរដ្ឋ និងក្នុងវិស័យសេដ្ឋកិច្ច-សង្គម ដើម្បីឲ្យមានសោភ័ណ្ឌភាព បរិស្ថានល្អ ប្រកបដោយសមធម៌ និងបរិយាប័ន្នស្របតាមគោល នយោបាយយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ជាអាទិភាពគឺ "មនុស្ស ទឹក ផ្លូវ ភ្លើង បច្ចេកវិទ្យា" ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គឺមានផ្លូវ មានស្ពាន មានក្ដីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសន្តិភាព ទើបសមិទ្ធផលដូចសព្វថ្ងៃ។

ក្នុងនោះលោកអភិបាលស្រុក ក៏បានណែនាំដល់រដ្ឋបាលឃុំទាំង១២ ទាំងអស់ទូទាំងស្រុក ត្រូវបន្តយកចិត្តទុកដាក់ចុះមើលផ្លូវ ឱ្យបានជាប់ជាប្រចាំ និងត្រូវជួសជុល កែលម្អរឱ្យស្អាត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋា

ន៕




















 #ខ្សាច់កណ្ដាល

#Khsach_kandal

#kandal

Previous Post Next Post