ចៅស្រីច្បងរបស់សម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចនៅសាលាមធ្យមវិចិត្រសិល្ប:ដើម្បីបង្ហាញពីទឹកចិត្តក្នុងការជួយគាំទ្រជ្រោមជ្រែង ក្នុងវិស័យវប្បធម៌
នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ ចៅស្រីច្បងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានធ្វើដំណើរមកទស្សនកិច្ចនៅសាលាមធ្យមវិចិត្រសិល្បៈ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ចៅស្រីសម្តេចតេជោ បានកោតសរសើរអំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់សាលា និងបានជំរុញនឹងលើកទឹកចិត្តដល់សិស្សានុសិស្សនៃសាលាជំនាញទាំង៥ខិតខំប្រឹងប្រែងសិក្សារៀនក្រេបយកចំណេះដឹង ជាពិសេសចូលរួមថែរក្សាសិល្បៈវប្បធម៌ប្រពៃណី ដែលដូនតាបន្សល់ទុកឱ្យបានគង់វង្ស។ ដើម្បីបង្ហាញពីទឹកចិត្តក្នុងការជួយគាំទ្រជ្រោមជ្រែង ក្នុងវិស័យវប្បធម៌ ចៅស្រីច្បងសម្តេចតេជោ បានផ្តល់វត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សដើម្បីជាការលើកទឹកចិត្តផងដែរ។ ដំណើរទស្សនកិច្ចនេះ បានបញ្ចប់នៅព្រឹកថ្ងៃដដែលប្រកបដោយបរិយាកាសស្និទ្ធស្នាលនិងរីករាយ។