សម្តេចធិបតី ហ៊ុន ម៉ាណែត លបចូលស្ងាត់ៗ ញ៊ាំអាហារពេលព្រឹកនៅផ្សារកាបី (K3)
គេហទំព័រ DSBT (www.dsbtpost.news) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្តេចធិបតី ហ៊ុន ម៉ាណែត លបចូលស្ងាត់ៗ ញ៊ាំអាហារពេលព្រឹកនៅផ្សារកាបី (K3)

សម្តេចធិបតី ហ៊ុន ម៉ាណែត លបចូលស្ងាត់ៗ ញ៊ាំអាហារពេលព្រឹកនៅផ្សារកាបី (K3) ក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ តែត្រូវមីងម្ចាស់ហាងឃើញភ្លាមស្គាល់ភ្លែត

(ក្រចេះ)៖ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចេញវិដេអូមួយដែលសម្តេច ញ៊ាំអាហារពេលព្រឹកនៅផ្សារកាបី (K3) ស្ថិតក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេររៀបរាប់ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ មុនទៅដល់គោលដៅពិនិត្យការជួសជុលផ្លូវនៅតាមព្រំដែន ខ្ញុំបានចូលញ៊ាំអាហារពេលព្រឹកនៅផ្សារកាបី (K3) ស្ថិតក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។


ខ្ញុំគិតថាលបចូលស្ងាត់ៗ ព្រោះអត់មានប្រាប់អាជ្ញាធរខេត្តទេ ហើយក៏មិនអោយមានរថយន្តសារ៉ែនបើកមុខដែរ ដើម្បីកុំអោយគេចាប់អារម្មណ៍។ ប៉ុន្តែគ្រាន់តែចុះពីលើរថយន្ត ហើយដើរចូលហាងភ្លាម ត្រូវបែកការបាត់ ព្រោះមីងម្ចាស់ហាងថា ធ្លាប់ឃើញក្នុងទូរស័ព្ទ !


ខ្ញុំសូមអរគុណចំពោះលោកយាយ លោកតា លោកអ៊ំ ពូមីង បងប្អូន និងក្មួយៗទាំងអស់នៅផ្សារ K3 ចំពោះការស្រលាញ់រាប់អាន ដល់ថ្នាក់ដឹកនាំ៕






 

Previous Post Next Post