ក្នុង៨ខេត្តដែលបានចូលរួមទស្សនកិច្ចនៅតំបន់សហគមន៍នៅភូមិក្ដុលជ្រុំ ឃុំ កំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ ។
ចុះទៅទស្សនកិច្ចជាមួយអង្គការ ក្រុមការងារដើម្បីដោះស្រាយទំនាស់ ហៅកាត់ អេសុីធី ( ACT) ។
ខេត្តតាកែវ : ល្ងាចថ្ងៃសៅរិ៍ ទី ០៩ ដល់ ១១ ខែ វិច្ឆិការ ឆ្នាំ ២០២៤
នៅភូមិ ក្ដុលជ្រុំ ឃុំ កំពង់ក្រសាំង ស្រុក បូរីជលសារ ខេត្តតាកែវ
គោលបំណង÷
១. បច្ចុប្បន្នភាពនិងស្ថានភាពប្រជាពលរដ្ធ ក្នុងសហគមន៍របស់ ឃុំ នីមួយៗនិងចែករំលែកនូវរឿងរ៉ាវនៃការផ្លាស់ប្ដូរ។
២. ចែករំលែកនិងឆ្លុះបញ្ចាំងពីបទពិសោធន៍នៅក្នុងការយកចំណេះដឹងទៅអនុវត្ត និងការវិភាគក្នុងសង្គម។
៣. ផ្តល់ឱកាសដល់បណ្ដាញគម្រោងបានទស្សនៈកិច្ចសិក្សា និងឈ្វែងយល់ពីស្ថានភាពទាំង១០ខេត្តដែលជាខេត្តគោលដៅ របស់គម្រោងសម្រាប់ឆ្នាំ ២០២២ ដល់ ២០២៤ ដែលមានអ្នកចូលរួម ៥១នាក់ មកពីបណ្ថាលរាជធានី ខេត្ត ផ្សេងៗគ្នា។
✍️យើងបានចែករំលែកចំណេះដឹង ពីខេត្តមួយទៅកាន់ខេត្តមួយ តាមដ្ឋានភាពយ៉ាងសកម្មក្នុងសហគមន៍និងការកសាងសន្តិភាព និង សារព័ត៌មានសន្តិភាពផងដែរ ផ្ដោតទៅលើប្រជាពលរដ្ឋក្នុងសហគមន៍ ដែលមានការ សម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន ។
នៅក្នុងអភិបាលកិច្ចល្អ កិច្ចសហការជួយដោះស្រាយទំនាស់ដីធ្លី ការការពារបរិស្ថាន និងព្រៃកោងកាង ការការពារធនធានធម្មជាតិ ចូលរួមចែករំលែក ការកសាងសន្តិភាពគឺជាសក្ដានុពល ជាការចូលរួមពីអង្គការ អេស៊ីធី ការចុះអនុវត្តផ្ទាល់ ព្រឹក្សាយោបល់ ចែករំលែកចំណេះដឹងអោយគ្នាទៅវិញទៅមក ទៅទស្សនៈកិច្ចនៅ បឹងព្រែកល្ពៅដែលមានផ្ទៃបឹង ៨៣០៥ ហិចតា ជាតំបន់អភិរក្សសត្វស្លាបដែលមានពូជសត្វ ចំនួន ១៣២ ប្រភេទ សត្វដែលនៅស្ថិតស្ថេរជាងគេគឺសត្វគ្រៀល ហើយក៏ទស្សនៈកិច្ចបឹងអូជ្រៅ មានផ្ទៃបឹង ១៣ ហិចតា និងទស្សនៈកិច្ចនៅថ្មបីដុំ ជាព្រំប្រទល់ខ្មែរនិងវៀតណាមផងដែរ។
ការកសាងសន្តិភាពក្នុងតំបន់សហគមន៍ភូមិក្ដុលជ្រុំ ឃុំ កំពង់ក្រសាំង ស្រុក បូរីជលសារ ខេត្តតាកែវ។
✍️ការសរសេរព័ត៌មានក្នុងសហគមន៍ និង សរសេរព័ត៌មានសន្តិភាពគ្រប់ជ្រុងជ្រោយប្រកបដោយវិជ្ជាជីវៈនិងក្រមសីលធម៌ បញ្ហាទំនាស់ដីធ្លី ព្រៃឈើ មច្ឆាធម្មជាតិ ដីធ្លីបុគ្គលនិងបុគ្គល ជួយដោះស្រាយទំនាស់គ្រួសារ និងដោះស្រាយ ដីធ្លី គ្រឿងញៀន ករណីផ្សេងៗទៀត ជួយជំរុញអោយអាជ្ញាធរមូលដ្ឋានចុះដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ហើយក៏សូមសំនូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ចូលរួមសហការបន្តទៅទៀត ដើម្បីឲ្យប្រទេសយើងកាន់តែទទួលបានសុខសន្តិភាពជានិរន្ទរ៍។
អរគុណសន្តិភាព និងការអភិវឌ្ឍន៍🙏