ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ នៅស្រុកបាទី ក្រោយបាញ់បោះសេរីទាំងកណ្ដាលយប់ ចំនួន៧១គ្រាប់
គេហទំព័រ DSBT (www.dsbtpost.news) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ នៅស្រុកបាទី ក្រោយបាញ់បោះសេរីទាំងកណ្ដាលយប់ ចំនួន៧១គ្រាប់

ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ នៅស្រុកបាទី ក្រោយបាញ់បោះសេរីទាំងកណ្ដាលយប់ ចំនួន៧១គ្រាប់


(តាកែវ)៖ ជនជាតិចិនតៃវ៉ាន់ម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបញ្ជូនទៅសួរនាំ ក្រោយបាញ់បោះសេរីឡើងលើទាំងកណ្ដាលយប់រហូតដល់៧១គ្រាប់។ ហេតុការណ៍នេះបានកើតឡើង នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ចំណុចវាលស្រែភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។


ខ្មាន់កាំភ្លើងវ័យ២០ឆ្នាំរូបនេះ ឈ្មោះ CAI JIA YOU ជនជាតិចិនតៃវ៉ាន់ កាន់កាំភ្លើងខ្លី ម៉ាក Sig Sauer។ ខណៈមូលហេតុ នៃការបាញ់បោះសេរីនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។


លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបន្ថែមថា ជនជាតិចិនតៃវ៉ាន់រូបនេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងកំពុងសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបាទី។ 


លោកបានបញ្ជាក់ថា លួចបាញ់បាន ប៉ុន្តែគុកនៅរង់ចាំជានិច្ច ដោយគ្មានជនណាអាចប្រព្រឹត្តបទល្មើស ហើយរួចខ្លួនពីសម្លាញ់ច្បាប់នោះឡើយ។ 


ក្រោយចាប់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសួរនាំចាត់ការបន្ដតាមនីតិវិធី៕




 

Previous Post Next Post