ក្រុមចោរជំនាញខាងលួចកុងទ័រទឹក និង អ្នកទទួលផលចោរកម្ម(ទទួលទិញកុងទ័រ) ត្រូវបានចាប់ខ្លួន។
គេហទំព័រ DSBT (www.dsbtpost.news) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រុមចោរជំនាញខាងលួចកុងទ័រទឹក និង អ្នកទទួលផលចោរកម្ម(ទទួលទិញកុងទ័រ) ត្រូវបានចាប់ខ្លួន។

ក្រុមចោរជំនាញខាងលួចកុងទ័រទឹក និង អ្នកទទួលផលចោរកម្ម(ទទួលទិញកុងទ័រ) ត្រូវបានចាប់ខ្លួន។ 

ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ផ្នែកនគរបាលព្រហ្មទណ្ឌក្រុងតាខ្មៅ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ក្រោយទទួលបណ្តឹងពី ប្រជាពលរដ្ឋ អំពីករណីចោរតែងលួចកាច់កុងទ័រទឹករបស់ពួកគាត់ នគរបាលក្រុងតាខ្មៅចុះស្រាវជ្រាវឆែកកាមេរ៉ាសុវត្ថិភាពក្បែរកន្លែងកើតហេតុ កំណត់មុខសញ្ញាជនសង្ស័យបាន ទើបឈានដល់ការចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ក្នុងនោះចំនួន០១នាក់ ពាក់ព័ន្ធអំពើរចោរកម្ម ចំនួន០១នាក់ទៀត ពាក់ព័ន្ធអំពើរទទួលផលចោរកម្ម រួមនឹងចំនួន០៣នាក់ទៀតជាអ្នកសមគំនិតក្នុងអំពើលួចនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន។ 

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕










 

Previous Post Next Post